1. ដូច្នេះខ្ញុំសូមសួរថា តើព្រះជាម្ចាស់បោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គចោលឬ? មិនមែនដូច្នោះទេ ព្រោះខ្ញុំផ្ទាល់ក៏ជាជនជាតិអ៊ីស្រាអែលម្នាក់ដែរ ហើយជាពូជពង្សរបស់លោកអ័ប្រាហាំ កើតនៅក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
2. ព្រះជាម្ចាស់មិនបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គ ដែលព្រះអង្គបានស្គាល់ជាមុននោះឡើយ ឬមួយអ្នករាល់គ្នាមិនដឹងអំពីអ្វីដែលបទគម្ពីរបានចែងអំពីលោកអេលីយ៉ាទេឬអីថា តើគាត់ទូលអង្វរព្រះជាម្ចាស់ទាស់ជាមួយជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេចខ្លះ?
3. គឺគាត់ទូលថា៖ «ព្រះអម្ចាស់អើយ! ពួកគេបានសម្លាប់ពួកអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គ ហើយរំលំកន្លែងថ្វាយតង្វាយទាំងឡាយរបស់ព្រះអង្គចោល នៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ រួចពួកគេរកសម្លាប់ខ្ញុំទៀត!»