1. រីឯព្រះយេស៊ូក៏យាងទៅភ្នំដើមអូលីវ
2. លុះព្រលឹមឡើង ព្រះអង្គយាងចូលក្នុងព្រះវិហារម្តងទៀត ហើយបណ្តាជនទាំងអស់ក៏មកឯព្រះអង្គ ដូច្នេះ ព្រះអង្គក៏អង្គុយចុះ ហើយបង្រៀនពួកគេ។
3. ពេលនោះ ពួកគ្រូវិន័យ និងពួកអ្នកខាងគណៈផារិស៊ីនាំស្រ្តីម្នាក់ដែលគេទាន់កំពុងផិតក្បត់មក ពេលឲ្យនាងឈរនៅកណ្តាលជំនុំហើយ
4. ក៏ទូលទៅព្រះអង្គថា៖ «លោកគ្រូ ពួកគេចាប់បានស្រ្តីម្នាក់នេះ នៅពេលនាងកំពុងផិតក្បត់
5. ហើយលោកម៉ូសេបានបង្គាប់យើងនៅក្នុងគម្ពីរវិន័យ ឲ្យគប់ស្ត្រីបែបនេះនឹងដុំថ្ម ដូច្នេះ តើលោកថាយ៉ាងដូចម្ដេចដែរ?»