38. អស់អ្នកដែលជឿលើខ្ញុំ អ្នកនោះនឹងមានទន្លេដែលមានទឹកផ្ដល់ជីវិត ហូរចេញពីក្នុងចិត្ដមក ដូចបានចែងនៅក្នុងបទគម្ពីរស្រាប់»
39. ប៉ុន្ដែ សេចក្ដីដែលព្រះអង្គបានមានបន្ទូលនេះ គឺអំពីព្រះវិញ្ញាណដែលអស់អ្នកជឿលើព្រះអង្គនឹងទទួលបាន ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមកទេ ព្រោះព្រះយេស៊ូមិនទាន់បានទទួលការលើកតម្កើងឡើងនៅឡើយ។
40. ពេលបានឮពាក្យទាំងនេះ អ្នកខ្លះក្នុងចំណោមបណ្តាជនក៏និយាយថា៖ «អ្នកនេះពិតជាអ្នកនាំព្រះបន្ទូលហើយ»
41. អ្នកខ្លះទៀតថា៖ «អ្នកនេះជាព្រះគ្រិស្ដ» ប៉ុន្ដែអ្នកខ្លះទៀតថា៖ «តើព្រះគ្រិស្ដអាចយាងមកពីស្រុកកាលីឡេដែរឬទេ?
42. តើគម្ពីរមិនចែងទេឬថា ព្រះគ្រិស្ដនឹងយាងមកពីពូជពង្សរបស់ស្ដេចដាវីឌ និងពីភូមិបេថ្លេហិមជាភូមិដែលស្តេចដាវីឌបានរស់នៅ?»
43. ដូច្នេះ ក៏កើតមានការបែកបាក់គ្នានៅក្នុងបណ្ដាជនដោយព្រោះព្រះយេស៊ូ
44. ហើយមានអ្នកខ្លះនៅក្នុងចំណោមពួកគេចង់ចាប់ព្រះអង្គ ប៉ុន្ដែគ្មានអ្នកណាលូកដៃចាប់ព្រះអង្គឡើយ។
45. នៅពេលនោះ ពួកឆ្មាំព្រះវិហារក៏វិលត្រលប់មកឯពួកសម្តេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ី ហើយអ្នកទាំងនោះក៏សួរពួកឆ្មាំថា៖ «តើ ហេតុអ្វីបានជាអ្នករាល់គ្នាមិនចាប់អ្នកនោះមក?»