យ៉ូហាន 6:18-24 Khmer Christian Bible (KCB)

18. ដោយសារ​តែ​ខ្យល់​បក់​ខ្លាំង​ពេក​ នោះ​ធ្វើ​ឲ្យ​បឹង​មាន​រលក​

19. ហើយ​ពេល​ចែវ​ទូក​បាន​ឆ្ងាយ​ប្រហែល​បួន​ ឬ​ប្រាំ​គីឡូ​ម៉ែត្រ​ ពួកគេ​ក៏​ឃើញ​ព្រះយេស៊ូ​យាង​ដើរ​លើ​បឹង​ ហើយ​ពេល​មក​ដល់​ជិត​ទូក​ នោះ​ពួកគេ​ភ័យ​ខ្លាច​ជា​ខ្លាំង​

20. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កុំ​ខ្លាច​អី​ គឺ​ខ្ញុំ​ទេ!»​

21. ពេល​នោះ​ ពួកគេ​ក៏​ទទួល​ព្រះអង្គ​មក​ក្នុង​ទូក​ ហើយ​ទូក​ក៏​មក​ដល់​ដីគោក​ភ្លាម​ ជា​កន្លែង​ដែល​ពួកគេ​បម្រុង​ទៅ។​

22. នៅ​ថ្ងៃ​បន្ទាប់​ បណ្តាជន​ដែល​នៅ​ត្រើយ​ម្ខាង​នៃ​បឹង​បាន​ដឹង​ថា​ នៅ​ទី​នោះ​គ្មាន​ទូក​ផ្សេង​ទេ​ ក្រៅពី​ទូក​មួយ​នោះ​ ហើយ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​ចេញ​ទៅ​ រីឯ​ព្រះយេស៊ូ​វិញ​ មិន​បាន​ទៅ​ជាមួយ​ពួក​សិស្ស​ទេ។​

23. ពេល​នោះ​ មាន​ទូក​ខ្លះ​ទៀត​មកពី​ក្រុង​ទីបេរាស​ចូល​មក​ជិត​កន្លែង​ដែល​ពួកគេ​បាន​បរិភោគ​នំប៉័ង​ ក្រោយ​ពេល​ព្រះអម្ចាស់​បាន​អរ​ព្រះគុណ​ហើយ​នោះ។​

24. ពេល​បណ្ដាជន​បាន​ឃើញ​ថា​ ព្រះយេស៊ូ​ និង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​នៅ​ទី​នោះ​ដូច្នេះ​ ពួកគេ​ក៏​ចុះ​ទូក​ទៅ​ក្រុង​កាពើណិមតាម​រក​ព្រះអង្គ។​

យ៉ូហាន 6