44. ដូច្នេះ បើអ្នករាល់គ្នាទទួលយកតែការសរសើរពីគ្នាទៅវិញទៅមក ហើយមិនព្រមស្វែងរកការសរសើរដែលមកពីព្រះជាម្ចាស់ ដែលជាព្រះតែមួយអង្គនោះ តើអាចឲ្យអ្នករាល់គ្នាជឿយ៉ាងដូចម្តេចបាន?
45. ហើយកុំគិតថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នាដល់ព្រះវរបិតាឲ្យសោះ អ្នកដែលចោទប្រកាន់អ្នករាល់គ្នានោះ គឺលោកម៉ូសេ ដែលអ្នករាល់គ្នាបានសង្ឃឹមលើគាត់
46. ព្រោះបើអ្នករាល់គ្នាជឿលោកម៉ូសេ នោះអ្នករាល់គ្នាក៏ជឿខ្ញុំដែរ ដ្បិតគាត់បានចែងអំពីខ្ញុំ
47. ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនជឿសេចក្ដីដែលគាត់បានចែងទុកនោះផង តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នានឹងជឿពាក្យរបស់ខ្ញុំបាន?»