យ៉ូហាន 4:9-13 Khmer Christian Bible (KCB)

9. ស្ត្រី​ជនជាតិ​សាម៉ារី​នោះ​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ជា​ជនជាតិ​យូដា​ ម្តេច​ក៏​លោក​សុំ​ទឹក​ពី​ខ្ញុំ​ ដែល​ជា​ស្ត្រី​ជនជាតិ​សាម៉ារី​ដូច្នេះ?»​ (ដ្បិត​ជនជាតិ​យូដា​ មិន​រាប់​អាន​ជនជាតិ​សាម៉ារី​ទេ)​

10. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «បើ​អ្នក​បាន​ស្គាល់​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ ទាំង​ដឹង​ថា​ អ្នក​ដែល​និយាយ​ទៅ​អ្នក​ថា​ ខ្ញុំ​សុំ​ទឹក​ផឹក​ផង​ ជា​អ្នកណា​ អ្នក​មុខ​ជា​សុំ​ទឹក​ពី​គាត់​វិញ​ ហើយ​គាត់​នឹង​ឲ្យ​ទឹក​ដែល​ផ្ដល់​ជីវិត​ដល់​អ្នក»​

11. ស្ត្រី​នោះ​ ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ លោក​គ្មាន​អ្វី​សម្រាប់​ដង​ទឹក​ទេ​ យ​អណ្តូង​ក៏​ជ្រៅ​ ដូច្នេះ​តើ​លោក​បាន​ទឹក​ដែល​ផ្ដល​ជីវិត​នោះ​មកពី​ណា?​

12. លោក​យ៉ាកុប​បាន​ឲ្យ​អណ្ដូង​នេះ​មក​យើង​ ហើយ​លោក​ផ្ទាល់​ និង​កូនចៅ​ ព្រមទាំង​ហ្វូង​សត្វ​របស់​លោក​ ក៏​បាន​ផឹក​ពី​អណ្តូង​នេះ​ដែរ​ ចុះ​លោក​វិញ​ តើ​ធំ​ជាង​លោក​យ៉ាកុប​ជា​ដូនតា​របស់​យើង​ឬ?»​

13. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «អស់​អ្នក​ដែល​ផឹក​ទឹក​នេះ​ គេ​នឹង​ស្រេក​ទៀត​

យ៉ូហាន 4