28. ហើយអ្នករាល់គ្នាផ្ទាល់ជាសាក្សីអំពីខ្ញុំ កាលដែលខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ ប៉ុន្ដែព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គប៉ុណ្ណោះ
29. អ្នកណារៀបការនឹងកូនក្រមុំ អ្នកនោះហើយជាកូនកំលោះ រីឯមិត្តសម្លាញ់របស់កូនកំលោះដែលឈរស្តាប់កូនកំលោះ នោះក៏ត្រេកអរជាខ្លាំងចំពោះសំឡេងរបស់កូនកំលោះដែរ ដូច្នេះ អំណររបស់ខ្ញុំបរិបូរហើយ
30. ដ្បិតព្រះអង្គត្រូវតម្កើងឡើង ឯខ្ញុំត្រូវបន្ទាបចុះវិញ
31. ហើយព្រះមួយអង្គដែលយាងមកពីស្ថានលើ ព្រះអង្គគង់ខ្ពស់លើសទាំងអស់ រីឯអ្នកដែលនៅក្នុងលោកិយនេះ គេកើតពីលោកិយមក និងនិយាយតាមរបៀបលោកិយដែរ ប៉ុន្ដែព្រះមួយអង្គដែលយាងមកពីស្ថានសួគ៌ ព្រះអង្គគង់ខ្ពស់លើសទាំងអស់
32. ព្រះអង្គធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្ដែគ្មានអ្នកណាទទួលយកសេចក្ដីបន្ទាល់របស់ព្រះអង្គទេ