យ៉ូហាន 21:6-11 Khmer Christian Bible (KCB)

6. ដូច្នេះ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក​ នោះ​ទើប​ចាប់​ត្រី​បាន!»​ ដូច្នេះ​ពួកគេ​ក៏​ធ្វើ​តាម​ ប៉ុន្ដែ​ទាញ​មក​វិញ​មិន​រួច​ទេ​ ព្រោះ​ជាប់​ត្រី​ច្រើន​ពេក។​

7. ពេល​នោះ​សិស្ស​ម្នាក់​ដែល​ព្រះយេស៊ូ​ស្រឡាញ់​ គាត់​និយាយ​ទៅ​លោក​ពេត្រុស​ថា៖​ «នោះ​ជា​ព្រះអម្ចាស់​ទេ​តើ!»​ ពេល​លោក​ស៊ីម៉ូន​ពេត្រុស​បាន​ឮ​ថា​ជា​ព្រះអម្ចាស់​ គាត់​ក៏​យក​អាវ​ក្រៅ​ដណ្ដប់​ខ្លួន​លោត​ចុះ​ទៅ​ក្នុង​បឹង​ ព្រោះ​គាត់​នៅ​ខ្លួន​ទទេ​

8. រីឯ​ពួក​សិស្ស​ផ្សេង​ទៀត​បាន​អុំ​ទូក​អូស​អួន​ជាប់​ត្រី​នោះ​មក​ច្រាំង​ ដ្បិត​នៅ​មិន​ឆ្ងាយ​ទេ​ គឺ​ប្រហែល​មួយរយ​ម៉ែត្រ​ប៉ុណ្ណោះ។​

9. ពេល​ពួកគេ​បាន​ឡើង​ដល់​ដី​គោក​ ពួកគេ​ក៏​ឃើញ​នំប៉័ង​ ព្រមទាំង​រងើក​ភ្លើង​ដែល​មាន​ត្រី​អាំង​លើ​នោះ។​

10. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​យក​ត្រី​ខ្លះ​ដែល​ទើប​នឹង​ចាប់​បាន​នោះ​មក!»​

11. លោក​ស៊ីម៉ូន​ពេត្រុស​ក៏​ឡើង​មក​ទាញ​អួន​ដែល​មាន​ត្រី​ធំៗ​ពេញ​ដាក់​លើ​គោក​ គឺ​មាន​ត្រី​មួយរយ​ហាសិប​បី​ក្បាល​ ហើយ​ទោះបី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ​ ក៏​អួន​មិន​ធ្លាយ​ដែរ។​

យ៉ូហាន 21