7. ព្រះយេស៊ូមានបន្ទូលទៅពួកអ្នកបម្រើថា៖ «ចូរចាក់ទឹកបំពេញពាងទាំងអស់ទៅ!» ពួកគេក៏ចាក់ទឹកបំពេញដល់មាត់ពាង។
8. ព្រះអង្គមានបន្ទូលទៅពួកគេទៀតថា៖ «ឥឡូវនេះ ចូរដងទឹក ហើយយកទៅឲ្យមេការចុះ» ពួកគេក៏ដងទឹក ហើយយកទៅ។
9. ពេលមេការបានភ្លក់ទឹកដែលត្រលប់ជាស្រាទំពាំងបាយជូរនោះហើយ គាត់ក៏ហៅកូនកំលោះមក (មេការនោះមិនដឹងថាគេបានស្រាមកពីណាទេ ប៉ុន្ដែពួកអ្នកបម្រើដែលដងទឹកនោះ ពួកគេដឹង)
10. ប្រាប់ថា៖ «អ្នកផងទាំងពួងតែងតែយកស្រាទំពាំងបាយជូរល្អៗមកជូនជាមុន លុះកាលណាផឹកស្រវឹងហើយ ទើបគេយកស្រាទំពាំងបាយជូរមិនសូវល្អមកជូនជាក្រោយ ប៉ុន្ដែអ្នកវិញ អ្នកទុកស្រាទំពាំងបាយជូរល្អៗរហូតដល់ពេលនេះ»។
11. នេះជាទីសំគាល់អស្ចារ្យដំបូងបង្អស់ដែលព្រះយេស៊ូបានធ្វើនៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ
12. បន្ទាប់ពីនេះមក ព្រះអង្គបានយាងទៅក្រុងកាពើណិម ហើយម្ដាយ និងប្អូនៗ ព្រមទាំងពួកសិស្សរបស់ព្រះអង្គក៏ទៅជាមួយព្រះអង្គដែរ ប៉ុន្ដែពួកគេមិនបានស្នាក់នៅទីនោះយូរថ្ងៃទេ។