យ៉ូហាន 2:6-10 Khmer Christian Bible (KCB)

6. នៅ​ទី​នោះ​ គេ​បាន​ដាក់​ពាង​ថ្ម​ប្រាំមួយ​សម្រាប់​ពិធី​ជម្រះ​កាយ​របស់​ជនជាតិ​យូដា​ ហើយ​ពាង​នីមួយៗ​មាន​ចំណុះ​ពីរ​ ឬ​បី​អម្រែក។​

7. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកអ្នក​បម្រើ​ថា៖​ «ចូរ​ចាក់​ទឹក​បំពេញ​ពាង​ទាំង​អស់​ទៅ!»​ ពួកគេ​ក៏​ចាក់​ទឹក​បំពេញ​ដល់​មាត់​ពាង។​

8. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ឥឡូវ​នេះ​ ចូរ​ដង​ទឹក​ ហើយ​យក​ទៅ​ឲ្យ​មេការ​ចុះ»​ ពួកគេ​ក៏​ដង​ទឹក​ ហើយ​យក​ទៅ។​

9. ពេល​មេការ​បាន​ភ្លក់​ទឹក​ដែល​ត្រលប់​ជា​ស្រាទំពាំងបាយជូរ​នោះ​ហើយ​ គាត់​ក៏​ហៅ​កូន​កំលោះ​មក​ (មេការ​នោះ​មិន​ដឹង​ថា​គេ​បាន​ស្រា​មកពី​ណា​ទេ​ ប៉ុន្ដែ​ពួកអ្នក​បម្រើ​ដែល​ដង​ទឹក​នោះ​ ពួកគេ​ដឹង)​

10. ប្រាប់​ថា៖​ «អ្នក​ផង​ទាំង​ពួង​តែងតែ​យក​ស្រា​ទំពាំងបាយជូរ​ល្អៗ​មក​ជូន​ជា​មុន​ លុះ​កាល​ណា​ផឹក​ស្រវឹង​ហើយ​ ទើប​គេ​យក​ស្រាទំពាំងបាយជូរ​មិន​សូវ​ល្អ​មក​ជូន​ជា​ក្រោយ​ ប៉ុន្ដែ​អ្នក​វិញ​ អ្នក​ទុក​ស្រា​ទំពាំងបាយជូរ​ល្អៗ​រហូត​ដល់​ពេល​នេះ»។​

យ៉ូហាន 2