យ៉ូហាន 13:15-20 Khmer Christian Bible (KCB)

15. ដ្បិត​ខ្ញុំ​បាន​ទុក​គំរូ​មួយ​សម្រាប់​អ្នក​រាល់គ្នា​ហើយ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ធ្វើ​តាម​ដូច​ដែល​ខ្ញុំ​បាន​ធ្វើ​សម្រាប់​អ្នក​រាល់គ្នា​ដែរ​

16. ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ បាវបម្រើ​មិន​ដែល​ធំ​ជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ​ ហើយ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ដែល​ចាត់​ខ្លួន​ឲ្យ​ទៅ​ដែរ​

17. ដូច្នេះ​បើ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​ទាំង​នេះ​ ហើយ​ធ្វើ​តាម​ នោះ​អ្នក​រាល់គ្នា​មាន​ពរ​ហើយ​

18. ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​ទាំង​អស់​គ្នា​ទេ​ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ ប៉ុន្ដែ​ដើម្បី​ឲ្យ​សម្រេច​តាម​បទគម្ពីរ​ដែល​បាន​ចែង​ថា​ អ្នក​ដែល​បរិភោគ​នំប៉័ង​របស់​ខ្ញុំ​ អ្នក​នោះ​បាន​លើក​កែងជើង​របស់​ខ្លួន​ទាស់​នឹង​ខ្ញុំ។​

19. ពេល​នេះខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ហើយ​ មុន​ការ​នោះ​កើត​ឡើង​ ដើម្បី​នៅ​ពេល​ការ​នោះ​កើត​ឡើង​ នោះ​អ្នក​រាល់គ្នា​នឹង​ជឿ​ថា ​គឺ​ខ្ញុំ​មែន​

20. ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ទទួល​អ្នក​ដែល​ខ្ញុំ​ចាត់​ឲ្យ​ទៅ​ អ្នក​នោះ​ទទួល​ខ្ញុំ​ ហើយ​អ្នកណា​ទទួល​ខ្ញុំ ​អ្នក​នោះ​ក៏​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​

យ៉ូហាន 13