យ៉ូហាន 12:30-33 Khmer Christian Bible (KCB)

30. ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «សំឡេង​នេះ​មក​ មិន​មែន​ដោយ​ព្រោះ​ខ្ញុំ​ទេ​ គឺ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​វិញ​

31. ឥឡូវ​នេះជា​ពេល​ជំនុំជម្រះ​ពិភពលោក​នេះ​ ហើយ​ត្រូវ​បណ្ដេញ​ពួកអ្នក​គ្រប់គ្រង​ពិភពលោក​នេះ​ចេញ​

32. រីឯ​ខ្ញុំ​វិញ​ បើ​ខ្ញុំ​ត្រូវ​បាន​លើក​ឡើង​ពី​ផែនដី​នេះ​ នោះ​ខ្ញុំ​នឹង​នាំ​មនុស្ស​ទាំង​អស់​ឲ្យ​មក​ឯ​ខ្ញុំ»។​

33. ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ដើម្បី​បង្ហាញ​ថា​ ការ​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ ជា​ការ​សោយ​ទិវង្គត​បែប​ណា។​

យ៉ូហាន 12