1. មុនបុណ្យរំលងប្រាំមួយថ្ងៃ ព្រះយេស៊ូបានយាងមកក្រុងបេថានី ជាកន្លែងដែលឡាសារនៅ គាត់ជាអ្នកដែលព្រះយេស៊ូបានប្រោសឲ្យរស់ពីស្លាប់។
2. នៅទីនោះគេរៀបចំអាហារពេលល្ងាចសម្រាប់ព្រះអង្គ ហើយនាងម៉ាថាកំពុងបម្រើភ្ញៀវ រីឯឡាសារវិញ គាត់ក៏ជាម្នាក់នៅក្នុងចំណោមពួកអ្នកដែលអង្គុយរួមតុអាហារជាមួយព្រះអង្គដែរ។
3. នៅពេលនោះ នាងម៉ារាយកប្រេងក្រអូបទេពិ្វរូសុទ្ធដ៏មានតម្លៃ ចំណុះប្រហែលកន្លះលីត្រ មកចាក់លាបបាទារបស់ព្រះយេស៊ូ រួចជូតបាទារបស់ព្រះអង្គដោយសក់របស់នាង ក្លិនប្រេងក្រអូបនោះបានសាយភាយពេញក្នុងផ្ទះ