2. ដ្បិតបើមានមនុស្សម្នាក់ចូលក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ភ្លឺផ្លេក ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ
3. រួចអ្នករាល់គ្នាក៏មើលទៅអ្នកដែលស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងនិយាយថា សូមអញ្ជើញអង្គុយនៅកន្លែងកិត្ដិយសនេះចុះ ហើយនិយាយទៅកាន់អ្នកក្រថា ចូរឈរនៅទីនោះ ឬនិយាយថា ចូរអង្គុយនៅក្បែរកំណល់ជើងរបស់ខ្ញុំនេះចុះ
4. តើនោះមិនបានសេចក្ដីថា អ្នករាល់គ្នារាប់អានមនុស្សដោយរើសមុខក្នុងចំណោមអ្នករាល់គ្នា ហើយត្រលប់ជាអ្នកវិនិច្ឆ័យគេដោយគំនិតអាក្រក់របស់ខ្លួនទេឬ?