ម៉ាថាយ 8:4-10 Khmer Christian Bible (KCB)

4. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ប្រយ័ត្ន​ កុំ​ប្រាប់​រឿង​នេះ​ដល់​អ្នកណា​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ ហើយ​ថ្វាយ​តង្វាយ​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​ចុះ​ ដើម្បី​ជា​ទីបន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។​

5. កាល​ព្រះអង្គ​យាង​ចូល​ក្នុង​ក្រុង​កាពើណិម​ មាន​នាយ​ទាហាន​ម្នាក់​បាន​ចូល​មក​ជិត​ព្រះអង្គ​ អង្វរ​ថា៖​

6. «លោកម្ចាស់​អើយ!​ បាវបម្រើ​ខ្ញុំ​ស្លាប់​ដៃ​ជើង​ ដេក​នៅ​ផ្ទះ​ វេទនា​ណាស់»​

7. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យ​ជា»​

8. នាយ​ទាហាន​នោះ​ទូល​វិញ​ថា៖​ «លោកម្ចាស់​អើយ!​ ខ្ញុំ​មិន​ស័ក្តិសម​ឲ្យ​លោក​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ​ គឺ​សូម​លោក​គ្រាន់​តែ​និយាយ​ពាក្យ​មួយ​ម៉ាត់​ប៉ុណ្ណោះ​ នោះ​បាវបម្រើ​របស់​ខ្ញុំ​នឹង​ជា​សះស្បើយ​មិន​ខាន​

9. ដ្បិត​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ស្ថិត​នៅ​ក្រោម​សិទ្ធិ​អំណាច​ដែរ​ ខ្ញុំ​មាន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ បើ​ខ្ញុំ​ប្រាប់​ម្នាក់​នេះ​ឲ្យ​ទៅ​ គេ​នឹង​ទៅ​ ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក​ គេ​នឹង​មក​ ហើយ​ប្រាប់​បាវបម្រើ​របស់​ខ្ញុំ​ឲ្យ​ធ្វើ​ការ​នេះ​ គេ​ក៏​ធ្វើ»។​

10. កាល​ស្ដាប់​ឮ​ដូច្នេះ​ ព្រះយេស៊ូ​ស្ងើច​សរសើរ​ រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​កំពុង​ដើរ​តាម​ថា៖​ «ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ នៅ​អ៊ីស្រាអែល​ ខ្ញុំ​មិន​ដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំង​បែប​នេះ​ទេ​

ម៉ាថាយ 8