4. បើអ្នកមានសសរនៅក្នុងភ្នែករបស់ខ្លួន តើអ្នកនឹងនិយាយបានយ៉ាងដូចម្ដេចទៅកាន់បងប្អូនរបស់អ្នកថា ទុកឲ្យខ្ញុំយកកម្ទេចល្អិតចេញពីភ្នែករបស់អ្នក?
5. ឱមនុស្សមានពុតអើយ! ចូរយកសសរចេញពីក្នុងភ្នែករបស់អ្នកជាមុនសិន នោះអ្នកនឹងមើលឃើញច្បាស់ ដើម្បីយកកម្ទេចល្អិតចេញពីក្នុងភ្នែកបងប្អូនរបស់អ្នកបាន។
6. កុំឲ្យរបស់បរិសុទ្ធទៅឆ្កែ ហើយកុំបោះគជ់ឲ្យជ្រូក ក្រែងលោពួកវាជាន់កម្ទេច ហើយបែរមកខាំហែកអ្នករាល់គ្នាវិញ។
7. ចូរសុំ នោះអ្នករាល់គ្នានឹងបានទទួល ចូររក នោះអ្នករាល់គ្នានឹងរកឃើញ ចូរគោះ នោះនឹងបើកឲ្យអ្នករាល់គ្នា
8. ដ្បិតអ្នកណាសុំ នោះបានទទួល អ្នកណារក នោះបានឃើញ ហើយអ្នកណាគោះ នោះនឹងបើកឲ្យ។
9. ក្នុងចំណោមអ្នករាល់គ្នា តើនរណាឲ្យដុំថ្មដល់កូន ពេលកូនសុំនំប៉័ង
10. ឬឲ្យពស់វែកដល់កូន ពេលកូនសុំតី្រដែរឬទេ?