2. ពេលនោះ ក៏មានរញ្ជួយដីយ៉ាងខ្លាំង ដ្បិតទេវតារបស់ព្រះអម្ចាស់បានចុះពីស្ថានសួគ៌មក ហើយចូលទៅជិតផ្នូរ ប្រមៀលថ្មបិទផ្នូរនោះចេញ និងបានអង្គុយនៅលើថ្មនោះ។
3. រូបរាងរបស់ទេវតានោះភ្លឺដូចជាផ្លេកបន្ទោរ ហើយសម្លៀកបំពាក់សដូចព្រឹល។
4. ពួកអ្នកយាមភ័យញ័ររន្ធត់ដោយខ្លាចទេវតានោះ ហើយពួកគេត្រលប់ដូចជាមនុស្សស្លាប់។
5. ទេវតានោះក៏និយាយទៅពួកស្ដ្រីទាំងនោះថា៖ «កុំខ្លាចអី! ដ្បិតខ្ញុំដឹងថា អ្នកកំពុងរកព្រះយេស៊ូដែលត្រូវគេឆ្កាងនោះហើយ
6. ព្រះអង្គមិននៅទីនេះទៀតទេ ដ្បិតព្រះអង្គបានរស់ពីការសោយទិវង្គតឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលរួចហើយ ចូរមកមើលកន្លែងដែលគេផ្ដេកសពព្រះអង្គចុះ