ម៉ាថាយ 26:58-63 Khmer Christian Bible (KCB)

58. លោក​ពេត្រុស​បាន​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ​ រហូត​ដល់​ក្នុង​ផ្ទះ​របស់​សម្ដេច​សង្ឃ​ ហើយ​បាន​ចូល​ទៅ​អង្គុយ​ជា​មួយ​ពួក​អ្នកបម្រើ​ការ​នៅ​ខាង​ក្នុង​ ដើម្បី​មើល​លទ្ធផល។​

59. ពួក​សម្ដេច​សង្ឃ​ និង​ក្រុម​បឹ្រក្សា​កំពូល​ទាំង​មូល​បាន​រក​ភស្តុតាង​ក្លែងក្លាយ​ប្រឆាំង​ព្រះយេស៊ូ​ ដើម្បី​អាច​សម្លាប់​ព្រះអង្គ​បាន​

60. ប៉ុន្ដែ​ពួកគេ​រក​មិន​បាន​សោះ​ ទោះ​បី​មាន​សាក្សី​ក្លែងក្លាយ​ជា​ច្រើន​បាន​ចូល​មក​ក៏​ដោយ។​ នៅ​ទី​បំផុត​ ក៏​មាន​ពីរ​នាក់​បាន​ចូល​មក​

61. និយាយ​ថា៖​ «ម្នាក់​នេះ​បាន​និយាយ​ថា​ ខ្ញុំ​អាច​បំផ្លាញ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​បាន​ ហើយ​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»។​

62. សម្ដេច​សង្ឃ​ក៏​ក្រោក​ឈរ​ឡើង​ និយាយ​ទៅ​ព្រះអង្គ​ថា៖​ «តើ​អ្នក​គ្មាន​ចម្លើយ​អ្វី​សម្រាប់​ការ​ដែល​អ្នក​ទាំង​នេះ​បាន​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»​

63. ព្រះយេស៊ូ​នៅ​ស្ងៀម​ សម្ដេច​សង្ឃ​ក៏​និយាយ​ទៅ​ព្រះអង្គ​ទៀត​ថា៖​ «ខ្ញុំ​សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ចូរ​អ្នក​ប្រាប់​យើង​មក​ តើ​អ្នក​ជា​ព្រះគ្រិស្ដ​ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ឬ?»​

ម៉ាថាយ 26