31. ទាក់ទងនឹងការដែលមនុស្សស្លាប់រស់ឡើងវិញ តើពួកលោកមិនបានអានទេឬ អំពីសេចក្តីដែលព្រះជាម្ចាស់បានមានបន្ទូលមកពួកលោកថា
32. យើងជាព្រះរបស់អ័បា្រហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប ដូច្នេះ ព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ តែជាព្រះរបស់មនុស្សរស់»។
33. កាលបណ្តាជនស្តាប់ឮដូច្នេះ ក៏នឹកអស្ចារ្យពីសេចក្ដីបង្រៀនរបស់ព្រះអង្គ។
34. ពេលពួកអ្នកខាងគណៈផារិស៊ីឮថា ព្រះអង្គបានធ្វើឲ្យពួកអ្នកខាងគណៈសាឌូស៊ីស្ងាត់មាត់ នោះក៏មកជួបជុំគ្នា
35. ហើយមានម្នាក់នៅក្នុងចំណោមពួកគេជាអ្នកជំនាញច្បាប់ បានសួរល្បងព្រះអង្គថា៖
36. «លោកគ្រូ តើនៅក្នុងគម្ពីរវិន័យ បញ្ញត្ដិមួយណាសំខាន់ជាងគេ?»
37. ព្រះអង្គមានបន្ទូលទៅគាត់ថា៖ «អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក
38. នេះហើយជាបញ្ញត្ដិទីមួយ និងសំខាន់ជាងគេ
39. ឯបញ្ញត្ដិទីពីរក៏សំខាន់ដូចគ្នា គឺអ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនឯង