12. ស្ដេចក៏មានបន្ទូលទៅគាត់ថា សម្លាញ់អើយ! ដូចម្ដេចបានជាអ្នកចូលមកទីនេះ ដោយគ្មានសម្លៀកបំពាក់សម្រាប់ពិធីមង្គលការដូច្នេះ? តែបុរសនោះមិនចេញស្ដីសោះ
13. បន្ទាប់មក ស្ដេចមានបន្ទូលទៅពួកអ្នកបម្រើថា ចូរចងដៃ ចងជើងអ្នកនេះ ហើយបោះវាទៅក្នុងសេចក្ដីងងឹតនៅខាងក្រៅទៅ។ នៅទីនោះមានតែការទ្រហោយំ និងការសង្កៀតធ្មេញ
14. ដ្បិតហៅបានច្រើននាក់មែន ប៉ុន្ដែជ្រើសរើសបានតិចតួចទេ។»
15. បន្ទាប់មក ពួកអ្នកខាងគណៈផារិស៊ីបានចេញទៅពិគ្រោះគ្នា ដើម្បីចាប់កំហុសពេលព្រះអង្គមានបន្ទូល
16. ពួកគេក៏ចាត់សិស្សរបស់ខ្លួនឲ្យទៅជាមួយពួកអ្នកខាងគណៈហេរ៉ូឌ ទូលព្រះអង្គថា៖ «លោកគ្រូអើយ! យើងដឹងថាលោកពិតត្រង់ ហើយបង្រៀនអំពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត និងមិនខ្វល់ពីអ្នកណាទេ ព្រោះលោកមិនយល់មុខមនុស្សណាឡើយ
17. ដូច្នេះសូមប្រាប់យើងផងថា លោកគិតយ៉ាងដូចម្ដេច តើការបង់ពន្ធដារឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ?»
18. ប៉ុន្ដែព្រះយេស៊ូជ្រាបពីបំណងអាក្រក់របស់ពួកគេ ក៏មានបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីក៏អ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ?