42. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើពួកលោកមិនដែលអាននៅក្នុងបទគម្ពីរទេឬថា ថ្មដែលជាងសំណង់បោះបង់ចោល នោះត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង ការនេះកើតឡើងពីព្រះអម្ចាស់ ហើយអស្ចារ្យណាស់នៅចំពោះភ្នែកយើង។
43. ហេតុនេះ ខ្ញុំប្រាប់ពួកលោកថា នគរព្រះជាម្ចាស់នឹងត្រូវដកហូតពីពួកលោក ហើយប្រគល់ទៅឲ្យជនជាតិមួយដែលបង្កើតផលឲ្យនគរនោះ។
44. អ្នកណាធ្លាក់លើថ្មនេះ អ្នកនោះនឹងត្រូវបាក់បែក ហើយប្រសិនបើថ្មនេះធ្លាក់លើអ្នកណាវិញ វានឹងកិនកម្ទេចអ្នកនោះ»។
45. កាលពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានស្ដាប់រឿងប្រៀបប្រដូចរបស់ព្រះអង្គនេះរួចហើយ ក៏ដឹងថា ព្រះអង្គមានបន្ទូលអំពីពួកគេ
46. ក៏រកចាប់ព្រះអង្គ ប៉ុន្ដែពួកគេខ្លាចបណ្ដាជន ព្រោះបណ្ដាជនរាប់ព្រះអង្គថា ជាអ្នកនាំព្រះបន្ទូលម្នាក់។