ម៉ាថាយ 21:17-20 Khmer Christian Bible (KCB)

17. ព្រះអង្គ​បាន​ចាក​ចេញ​ពី​ពួកគេ​ ហើយ​យាង​ចេញ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​បេថានី​ និង​បាន​ស្នាក់​នៅ​ទី​នោះ​នៅ​យប់​នោះ។​

18. លុះ​ព្រលឹម​ឡើង​ពេល​កំពុង​យាង​ត្រលប់​ទៅ​ក្រុង​វិញ​ ព្រះអង្គ​ឃ្លាន​

19. កាល​បាន​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅ​តាម​ផ្លូវ​ ព្រះអង្គ​ក៏​យាង​ទៅ​ជិត​ដើម​ល្វា​នោះ​ ប៉ុន្ដែ​មិន​ឃើញ​មាន​ផ្លែ​សោះ​នៅ​លើ​ដើម​ មាន​តែ​ស្លឹក​ប៉ុណ្ណោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖​ «ដរាប​ត​ទៅ​ កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ»​ ស្រាប់តែ​ដើម​ល្វា​នោះ​ក្រៀម​ស្វិត​មួយ​រំពេច។​

20. ពេល​ពួក​សិស្ស​ឃើញ​ដូច្នេះ​ ក៏​នឹក​ឆ្ងល់​ទាំង​និយាយ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ល្វា​នេះ​ ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»​

ម៉ាថាយ 21