ម៉ាថាយ 2:20-23 Khmer Christian Bible (KCB)

20. ដោយ​ប្រាប់​ថា៖​ «ក្រោក​ឡើង!​ ចូរ​នាំ​បុត្រ​តូច​ និង​ម្ដាយ​ទៅ​ស្រុក​អ៊ីស្រាអែល​វិញ​ ព្រោះ​អ្នក​ដែល​រក​សម្លាប់​បុត្រ​តូច​នេះ​បាន​ស្លាប់​ហើយ‍»‍។​

21. ដូច្នេះ​គាត់​បាន​ក្រោក​ឡើង​ នាំ​បុត្រ​តូច​ និង​ម្ដាយ​ចូល​ក្នុង​ស្រុក​អ៊ីស្រាអែល​វិញ​

22. ប៉ុន្ដែ​ ពេល​គាត់​ឮ​ថា​ស្ដេច​អើខេឡោស​សោយរាជ្យ​នៅ​ស្រុក​យូដា​បន្ត​ពី​ហេរ៉ូឌ​ជា​បិតា​នោះ​ គាត់​មិន​ហ៊ាន​ទៅ​ទីនោះ​ទេ​ ហើយ​ដោយ​មាន​ការ​ព្រមាន​នៅក្នុង​យល់សប្ដិ​ គាត់​បាន​ចេញ​ដំណើរ​ទៅ​ស្រុក​កាលីឡេ​វិញ​

23. ពេល​មក​ដល់​ គាត់​បាន​តាំង​លំនៅ​ក្នុង​ក្រុង​មួយ​ឈ្មោះ​ណាសារ៉ែត​ ការ​នោះ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «គេ​នឹង​ហៅ​ព្រះអង្គ​ថា​អ្នក​ក្រុង​ណាសារ៉ែត»។​

ម៉ាថាយ 2