1. កាលព្រះយេស៊ូប្រសូតនៅភូមិបេថ្លេហិម ស្រុកយូដា នៅក្នុងរាជ្យស្ដេចហេរ៉ូឌ នោះមានពួកតារាវិទូពីទិសខាងកើតបានចូលមកដល់ក្រុងយេរូសាឡិម
2. សួរគេថា៖ «តើព្រះអង្គដែលប្រសូតមកជាស្ដេចជនជាតិយូដានោះ នៅឯណា? ដ្បិតយើងបានឃើញផ្កាយរបស់ព្រះអង្គនៅទិសខាងកើត ហើយយើងមកដើម្បីថ្វាយបង្គំព្រះអង្គ»។
3. ពេលឮដូច្នេះ ស្ដេចហេរ៉ូឌ និងមនុស្សទាំងអស់នៅក្នុងក្រុងយេរូសាឡិម ក៏ព្រួយចិត្តជាមួយស្ដេចដែរ។
4. ពេលកោះប្រជុំពួកសម្ដេចសង្ឃ និងពួកគ្រូវិន័យទាំងអស់របស់ប្រជាជន ស្ដេចបានសួរពួកគេពីកន្លែងដែលព្រះគ្រិស្ដប្រសូត
5. គេទូលស្ដេចថា៖ «នៅភូមិបេថ្លេហិមក្នុងស្រុកយូដា ដ្បិតដូចបានចែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា