ម៉ាថាយ 15:12-17 Khmer Christian Bible (KCB)

12. ពួក​សិស្ស​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «តើ​លោកគ្រូ​ជ្រាប​ដែរ​ឬ​ទេ​ថា​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទាស់ចិត្ដ​ណាស់​ ពេល​ឮ​ពាក្យ​នេះ?»​

13. តែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «រុក្ខជាតិ​ទាំងឡាយ​ណា​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​គង់​នៅ​ស្ថានសួគ៌​មិន​បាន​ដាំ​ នោះ​នឹង​ត្រូវ​ដក​ចោល​

14. ដូច្នេះ​ បណ្ដោយ​តាម​ពួកគេ​ចុះ​ ពួកគេ​ជា​មនុស្ស​ខ្វាក់​នាំផ្លូវ​មនុស្ស​ខ្វាក់​ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​ នោះ​ទាំង​ពីរ​នាក់​មុខ​ជា​ធ្លាក់​រណ្ដៅ​មិន​ខាន»​

15. លោក​ពេត្រុស​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ «សូម​ពន្យល់​រឿង​ប្រៀប​ប្រដូច​នេះ​ដល់​យើង​ខ្ញុំ​ផង»​

16. ព្រះអង្គ​មាន​បន្ទូល​ថា៖​ «តើ​អ្នក​រាល់គ្នា​នៅ​តែ​មិន​យល់​ដែរ​ឬ?​

17. តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ អ្វីៗ​ទាំង​អស់​ដែល​ចូល​តាម​មាត់​ទៅ​ក្នុង​ពោះ​ ហើយ​បញ្ចេញ​ទៅ​ក្នុង​បង្គន់​ទេ​ឬ?​

ម៉ាថាយ 15