ម៉ាកុស 9:42-50 Khmer Christian Bible (KCB)

42. ប៉ុន្ដែ​បើ​អ្នក​ណា​ធ្វើ​ឲ្យ​អ្នក​តូច​តាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ជឿ​ខ្ញុំ​ទាំង​នេះ​ជំពប់​ដួល​ ស៊ូ​ឲ្យ​អ្នក​នោះ​ចង​ក​នឹង​ត្បាល់​ថ្ម​ដែល​កិន​ដោយ​សត្វ​លា​ ហើយ​ឲ្យ​គេ​ទម្លាក់​ក្នុង​សមុទ្រ​ នោះ​ប្រសើរ​ជាង​

43. ហើយ​បើ​ដៃ​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ត​បាប​ ចូរ​កាត់​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ទាំង​ពិការ​ប្រសើរ​ជាង​មាន​ដៃ​ទាំង​ពីរ​ តែ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ស្ថាន​នរក​ដែល​មាន​ភ្លើង​មិន​ចេះ​រលត់​

44. [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់]​

45. ហើយ​បើ​ជើង​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​កាត់​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​ទាំង​ពិការ​ ប្រសើរ​ជាង​មាន​ជើង​ទាំង​ពីរ​ តែ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក។​

46. [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់]​

47. បើ​ភ្នែក​ខាង​ណា​មួយ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​ខ្វេះ​វា​ចោល​ទៅ​ ស៊ូ​ឲ្យ​អ្នក​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មាន​ភ្នែក​តែ​ម្ខាង​ ប្រសើរ​ជាង​មាន​ភ្នែក​មួយ​គូ​ ប៉ុន្ដែ​ត្រូវ​បោះ​ចូល​ទៅ​ក្នុង​ស្ថាន​នរក​

48. [ជា​កន្លែង​ដែល​មាន​ដង្កូវ​មិន​ចេះ​ងាប់​ និង​ភ្លើង​ដែល​ឆេះ​មិន​រលត់]​

49. ព្រោះ​មនុស្ស​គ្រប់​គ្នា​នឹង​ប្រៃ​ដោយ​សារ​ភ្លើង​

50. អំបិល​ល្អ​ទេ​ ប៉ុន្ដែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​វិញ​បាន?​ ចូរ​អ្នក​រាល់គ្នា​មាន​អំបិល​នៅ​ក្នុង​ខ្លួន​ និង​នៅ​ជា​មួយ​គ្នា​ដោយ​សុខ​សាន្ដ​ចុះ»។​

ម៉ាកុស 9