ម៉ាកុស 7:2-5 Khmer Christian Bible (KCB)

2. និង​បាន​ឃើញ​សិស្ស​ព្រះអង្គ​មួយ​ចំនួន​កំពុង​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត​ គឺ​មិន​បាន​លាង​ដៃ​

3. ដ្បិត​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ជន​ជាតិ​យូដា​កាន់​តាម​ទំនៀម​ទម្លាប់​ចាស់​បុរាណ​ គឺ​គេ​មិន​បរិភោគ​ទេ​ លុះ​ត្រា​តែ​បាន​លាង​សំអាត​ដៃ​ឲ្យ​ស្អាត​ជា​មុន​សិន​

4. ហើយ​ពេល​មក​ពី​ផ្សារ​វិញ​ គេ​មិន​បរិភោគ​ឡើយ​ លុះ​ត្រាតែ​បាន​សំអាត​ខ្លួន​សិន​ ហើយ​គេ​កាន់​តាម​ទំនៀម​ទម្លាប់​ជា​ច្រើន​ទៀត​ ដូចជា​ លាង​ពែង​ លាង​ប៉ាន់​ លាង​ឆ្នាំង​ និង​លាង​តុ​អាហារ​ជា​ដើម។​

5. ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​ទូល​សួរ​ព្រះអង្គ​ថា៖​ «ហេតុ​អ្វី​ក៏​ពួក​សិស្ស​របស់​លោក​មិន​កាន់​តាម​ទំនៀម​ទម្លាប់​ពី​បុរាណ​ដូច្នេះ​ គឺ​បរិភោគ​អាហារ​ទាំង​ដៃ​មិន​ស្អាត?»​

ម៉ាកុស 7