6. កាលឃើញព្រះយេស៊ូពីចម្ងាយ គាត់ក៏រត់ទៅក្រាបថ្វាយបង្គំព្រះអង្គ
7. និងទូលដោយសំឡេងស្រែកខ្លាំងៗថា៖ «ឱព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតអើយ! តើព្រះអង្គ និងខ្ញុំមានហេតុអ្វីនឹងគ្នា? ខ្ញុំសុំឲ្យព្រះអង្គស្បថនឹងព្រះជាម្ចាស់ថា មិនធ្វើទារុណកម្មខ្ញុំទេ»
8. ដ្បិតព្រះអង្គបានមានបន្ទូលប្រាប់ទៅវាថា៖ «វិញ្ញាណអាក្រក់ ចេញពីមនុស្សនេះទៅ!»
9. ព្រះអង្គក៏សួរវាថា៖ «តើឯងឈ្មោះអ្វី?» ហើយវាឆ្លើយទៅព្រះអង្គថា៖ «ឈ្មោះខ្ញុំគឺកងទ័ព ព្រោះយើងមានគ្នាច្រើន»
10. ហើយវាបានអង្វរព្រះអង្គយ៉ាងទទូច កុំឲ្យបណ្ដេញពួកវាចេញពីស្រុកនោះ។