32. ប៉ុន្ដែនៅពេលដែលគេព្រោះគ្រាប់ពូជនោះទៅ វាក៏ដុះឡើងធំជាងរុក្ខជាតិទាំងអស់ និងមានមែកធំៗ ហើយសត្វស្លាបហើរលើអាកាសអាចធ្វើសំបុកក្រោមម្លប់របស់វាបាន»។
33. ព្រះអង្គបានប្រកាសព្រះបន្ទូលដល់ពួកគេជារឿងប្រៀបប្រដូចស្រដៀងគ្នាជាច្រើនដែលពួកគេអាចស្ដាប់បាន។
34. ព្រះអង្គមិនបានមានបន្ទូលទៅពួកគេ ក្រៅពីរឿងប្រៀបប្រដូចឡើយ តែពេលនៅតែឯងជាមួយនឹងពួកសិស្ស ព្រះអង្គបានពន្យល់ប្រាប់សព្វគ្រប់។
35. នៅល្ងាចថ្ងៃនោះ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងទៅឯត្រើយម្ខាង»។