1. ពេលពួកគេមកជិតដល់ក្រុងយេរូសាឡិម នៅត្រង់ក្រុងបេតផាសេ និងក្រុងបេថានីក្បែរភ្នំដើមអូលីវ ព្រះអង្គក៏ចាត់សិស្សព្រះអង្គពីរនាក់
2. ទាំងមានបន្ទូលទៅពួកគេថា៖ «ចូរទៅក្នុងភូមិនៅទល់មុខអ្នក ពេលចូលទៅដល់ក្នុងភូមិភ្លាម អ្នកនឹងឃើញកូនលាមួយក្បាលដែលគេចងទុក មិនទាន់មានមនុស្សណាជិះនៅឡើយ ចូរស្រាយវា ហើយដឹកវាមក
3. ប្រសិនបើអ្នកណានិយាយមកអ្នកថា ហេតុអ្វីធ្វើដូច្នេះ? ចូរប្រាប់គេថា ព្រះអម្ចាស់ត្រូវការវា ហើយព្រះអង្គនឹងបញ្ជូនវាមកទីនេះវិញភ្លាម»
4. ពួកគេក៏ចេញទៅ ហើយបានឃើញកូនលាមួយក្បាល ដែលគេចងទៅនឹងទ្វារនៅតាមផ្លូវ រួចពួកគេក៏ស្រាយវា
5. អ្នកខ្លះឈរនៅទីនោះ និយាយទៅពួកគេថា៖ «អ្នកស្រាយកូនលានេះធ្វើអ្វី?»
6. អ្នកទាំងពីរបានឆ្លើយទៅពួកគេ ដូចដែលព្រះយេស៊ូបានប្រាប់ ហើយពួកគេក៏អនុញ្ញាតឲ្យ
7. អ្នកទាំងពីរនោះដឹកកូនលាមកឯព្រះយេស៊ូ ហើយបានក្រាលអាវរបស់គេលើខ្នងវា រួចព្រះអង្គក៏អង្គុយលើកូនលានោះ