1. ចូររំលឹកពួកគេឲ្យចុះចូលនឹងពួកអ្នកដឹកនាំ ចុះចូលនឹងពួកអាជ្ញាធរ ហើយឲ្យស្ដាប់បង្គាប់ ព្រមទាំងប្រុងប្រៀបខ្លួនជាស្រេចសម្រាប់ការល្អគ្រប់បែបយ៉ាង
2. មិនត្រូវនិយាយបង្ខូចអ្នកណាម្នាក់ ឬរករឿងឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងបង្ហាញចិត្ដសុភាពគ្រប់បែបយ៉ាងដល់មនុស្សទាំងអស់។
3. ដ្បិតកាលពីដើម យើងក៏ជាមនុស្សល្ងង់ខ្លៅ មិនស្តាប់បង្គាប់ ចាញ់ការបោកបញ្ឆោត ហើយបម្រើសេចក្ដីប៉ងប្រាថ្នា និងសេចក្ដីស្រើបស្រាលផ្សេងៗ ទាំងរស់នៅក្នុងសេចក្ដីអាក្រក់ និងសេចក្ដីឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។