40. ដោយនិយាយទៅលោកអើរ៉ុនថា ចូរឆ្លាក់រូបព្រះឲ្យយើង ជាព្រះដែលនាំមុខយើង ដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងមិនដឹងថាមានអ្វីកើតឡើងដល់គាត់ទេ
41. នៅពេលនោះ គេក៏ធ្វើរូបកូនគោមួយ ហើយថ្វាយយញ្ញបូជាដល់រូបនោះទាំងនាំគ្នាអរសប្បាយនឹងស្នាដៃរបស់ពួកគេ
42. ដូច្នេះព្រះជាម្ចាស់ក៏បែរព្រះភក្ដ្រចេញពីពួកគេ ហើយបានប្រគល់ពួកគេឲ្យទៅបម្រើពលបរិវារនៅលើមេឃ ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរអ្នកនាំព្រះបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ! រយៈពេលសែសិបឆ្នាំនៅទីរហោឋាននោះ តើអ្នករាល់គ្នាបានយកសត្វតង្វាយ និងយញ្ញបូជាមកថ្វាយដល់យើងដែរឬទេ?
43. អ្នករាល់គ្នាបែរជាសែនរោងម៉ូឡុក និងផ្កាយរេមផាន់ជាព្រះរបស់អ្នករាល់គ្នា គឺជារូបព្រះដែលអ្នករាល់គ្នាបានធ្វើសម្រាប់ថ្វាយបង្គំ ដូច្នេះយើងនឹងបញ្ជូនអ្នករាល់គ្នាទៅឯនាយស្រុកបាប៊ីឡូន។
44. ដូនតារបស់យើងមានរោងនៃសេចក្ដីបន្ទាល់នៅទីរហោឋាន គឺដូចដែលព្រះអង្គបានបង្គាប់លោកម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ