4. ដូច្នេះ គាត់ក៏ចាកចេញពីស្រុករបស់ជនជាតិខាល់ដេទៅរស់នៅក្នុងស្រុកខារ៉ាន លុះក្រោយពេលឪពុករបស់លោកអ័ប្រាហាំបានស្លាប់ទៅ ព្រះជាម្ចាស់ក៏នាំគាត់មករស់នៅលើទឹកដីនេះ ជាទឹកដីដែលយើងកំពុងរស់នៅសព្វថ្ងៃ
5. ហើយព្រះជាម្ចាស់មិនបានប្រទានឲ្យគាត់មានមរតកនៅក្នុងស្រុកនេះទេ សូម្បីតែដីប៉ុនបាតជើង ប៉ុន្ដែព្រះអង្គបានសន្យាថានឹងប្រទានស្រុកនេះដល់គាត់ ព្រមទាំងកូនចៅជំនាន់ក្រោយរបស់គាត់ទុកជាកម្មសិទ្ធិ ទោះបីជាគាត់មិនទាន់មានកូនក៏ដោយ។
6. ព្រះជាម្ចាស់មានបន្ទូលដូច្នេះថា កូនចៅរបស់គាត់នឹងត្រលប់ជាអ្នកស្នាក់អាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងយកពួកគេធ្វើជាទាសករ ហើយធ្វើបាបពួកគេបួនរយឆ្នាំ
7. ប៉ុន្ដែយើងនឹងដាក់ទោសដល់ជាតិសាសន៍ ដែលពួកគេបានបម្រើក្នុងនាមជាទាសករនោះ។ ព្រះជាម្ចាស់មានបន្ទូលទៀតថា ក្រោយនោះមកពួកគេនឹងចាកចេញមកបម្រើយើងនៅកន្លែងនេះ។
8. ព្រះជាម្ចាស់បានប្រទានការកាត់ស្បែកដល់លោកអ័ប្រាហាំទុកជាកិច្ចព្រមព្រៀង ដូច្នេះពេលលោកអ័ប្រាហាំបង្កើតបានលោកអ៊ីសាក គាត់ក៏កាត់ស្បែកឲ្យនៅថ្ងៃទីប្រាំបី ក្រោយមកលោកអ៊ីសាកបង្កើតបានលោកយ៉ាកុប លោកយ៉ាកុបបង្កើតបានបុព្វបុរសទាំងដប់ពីរ