11. បីខែក្រោយមក យើងក៏ចេញដំណើរតាមសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលមានរូបចម្លាក់កូនភ្លោះព្រះឌីអូស្គូរ ដែលបានចតនៅកោះនោះក្នុងរដូវរងា
12. ហើយពេលសំពៅចតនៅក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ
13. ចេញពីទីនោះ យើងបានធ្វើដំណើរបត់បែន ហើយក៏មកដល់ក្រុងរេគាម។ មួយថ្ងៃក្រោយមក មានខ្យល់ពីទិសខាងត្បូងមក យើងក៏មកដល់ក្រុងពូទីយ៉ូលីនៅថ្ងៃទីពីរ
14. រួចយើងបានជួបពួកបងប្អូននៅទីនោះ ពួកគេបានអញ្ជើញយើងឲ្យស្នាក់នៅអស់ប្រាំពីរថ្ងៃ ហើយដែលយើងបានមកដល់ក្រុងរ៉ូមនោះ គឺយ៉ាងដូច្នេះ
15. ពេលពួកបងប្អូនទាំងនោះឮដំណឹងអំពីយើង ពួកគេក៏មករហូតដល់ផ្សារអាប់ភាស និងផ្ទះសំណាក់បីខ្នង ដើម្បីជួបយើង ហើយពេលលោកប៉ូលជួបពួកគេ គាត់ក៏អរព្រះគុណព្រះជាម្ចាស់ ទាំងមានទឹកចិត្ដឡើងវិញ។
16. ពេលយើងចូលទៅក្នុងក្រុងរ៉ូម គេអនុញ្ញាតឲ្យលោកប៉ូលស្នាក់នៅតែម្នាក់ឯងជាមួយទាហានម្នាក់ដែលនៅយាមគាត់។
17. បីថ្ងៃក្រោយមក លោកប៉ូលបានហៅពួកអ្នកសំខាន់ៗដែលជាជនជាតិយូដាមកប្រជុំ។ ពេលពួកគេមកជួបជុំគ្នាហើយ គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអើយ! ខ្ញុំមិនបានធ្វើអ្វីប្រឆាំងជនជាតិ ឬទំនៀមទម្លាប់របស់ដូនតាយើងនេះទេ ប៉ុន្ដែពួកគេបានបញ្ជូនខ្ញុំមកក្នុងដៃរបស់ជនជាតិរ៉ូម ទុកដូចជាអ្នកទោសពីក្រុងយេរូសាឡិម។
18. រីឯពួកជនជាតិរ៉ូម ពេលបានសាកសួរខ្ញុំរួចហើយ ក៏ចង់ដោះលែងខ្ញុំ ព្រោះខ្ញុំគ្មានទោសសមនឹងស្លាប់ទេ