20. ដោយគ្មានពន្លឺថ្ងៃ ឬផ្កាយបំភ្លឺអស់រយៈពេលច្រើនថ្ងៃ ហើយព្យុះនៅតែបោកបក់មិនថមថយសោះ នៅទីបំផុតយើងក៏អស់សង្ឃឹមទាំងស្រុងថា នឹងបានរួចជីវិត។
21. បន្ទាប់ពីបានអត់អាហារជាច្រើនថ្ងៃមក លោកប៉ូលក៏ក្រោកឈរនៅកណ្ដាលចំណោមពួកគេ ហើយនិយាយថា៖ «ឱបងប្អូនអើយ! បងប្អូនគួរតែស្ដាប់តាមខ្ញុំ ហើយមិនចេញដំណើរពីកោះក្រេតមក នោះបងប្អូននឹងចៀសផុតពីអន្ដរាយ និងការខាតបង់យ៉ាងដូច្នេះមិនខាន
22. ប៉ុន្ដែពេលនេះ ខ្ញុំសូមដាស់តឿនបងប្អូនឲ្យមានទឹកចិត្ដឡើង ព្រោះគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបាត់បង់ជីវិតឡើយ លើកលែងតែសំពៅប៉ុណ្ណោះ
23. ដ្បិតយប់មិញមានទេវតារបស់ព្រះជាម្ចាស់ជាព្រះរបស់ខ្ញុំ និងជាព្រះដែលខ្ញុំបម្រើដែរ បានឈរក្បែរខ្ញុំ
24. ប្រាប់ថា ប៉ូលអើយ! កុំខ្លាចអី អ្នកត្រូវឈរនៅចំពោះមុខព្រះចៅអធិរាជ ហើយមើល៍ ព្រះជាម្ចាស់បានប្រទានពួកអ្នកទាំងឡាយដែលធ្វើដំណើរជាមួយអ្នកដល់អ្នកហើយ