កិច្ចការ 22:15-19 Khmer Christian Bible (KCB)

15. ព្រោះ​បង​នឹង​ធ្វើ​ជា​សាក្សី​ដល់​មនុស្ស​ទាំង​អស់​ សម្រាប់​ព្រះអង្គ​អំពី​អ្វី​ដែល​បង​បាន​ឃើញ​ និង​បាន​ឮ​

16. ដូច្នេះ​ តើ​បង​នៅ​ចាំ​អ្វី​ទៀត?​ ចូរ​ក្រោក​ឡើង​ ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ ព្រមទាំង​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះអង្គ​ ដើម្បី​លុបលាង​បាប​របស់​បង​ចុះ‍។​

17. មាន​រឿង​មួយ​បាន​កើតឡើង​ ពេល​ខ្ញុំ​ត្រលប់​មក​ក្រុង​យេរូសាឡិម​វិញ​ ហើយ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះ​វិហារ​ ខ្ញុំ​ក៏​លង់​ក្នុង​សុបិន​និមិត្ដ​

18. ហើយ​ឃើញ​ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ប្រញាប់​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ភ្លាម​ ព្រោះ​គេ​មិន​ទទួល​ទីបន្ទាល់​ដែល​អ្នក​បាន​និយាយ​អំពី​ខ្ញុំ​ទេ‍។​

19. ខ្ញុំ​ក៏​ទូល​ថា​ ព្រះអម្ចាស់​អើយ!​ ពួកគេ​ដឹង​ស្រាប់​ហើយ​ថា​ ខ្ញុំ​បាន​ចាប់​ពួក​អ្នកជឿ​ព្រះអង្គ​យក​ទៅ​ដាក់​គុក​ ទាំង​វាយ​ដំ​ពួកគេ​នៅ​តាម​សាលា​ប្រជុំ​នានា​ផង​

កិច្ចការ 22