36. ដូច្នេះ គ្មានអ្នកណាអាចប្រកែកនឹងសេចក្ដីទាំងនេះបានទេ បងប្អូនត្រូវនៅស្ងៀមស្ងាត់ ហើយឈប់ធ្វើអ្វីច្រឡោតទៀតទៅ
37. ដ្បិតពួកអ្នកទាំងនេះដែលបងប្អូនបាននាំមក មិនមែនជាចោរប្លន់ព្រះវិហារ ហើយក៏មិនបានប្រមាថព្រះរបស់យើងដែរ
38. ប៉ុន្ដែបើលោកដេមេទ្រាស និងពួកជាងដែលនៅជាមួយគាត់មានបណ្ដឹងនឹងនរណាម្នាក់ នោះសាលាក្ដីមានស្រាប់ ហើយអស់លោកអភិបាលក៏មានដែរ ចូរឲ្យគេប្ដឹងគ្នាចុះ
39. ប៉ុន្ដែបើបងប្អូនចង់បានអ្វីលើសនេះ នោះត្រូវដោះស្រាយនៅក្នុងអង្គប្រជុំតាមច្បាប់
40. ដ្បិតយើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដែលនឹងត្រូវគេចោទពីបទបង្កចលាចលនៅក្នុងថ្ងៃនេះ ព្រោះយើងគ្មានមូលហេតុអាចដោះសាអំពីការប្រជុំនេះបានទេ»។
41. ពេលនិយាយដូច្នេះរួចហើយ គាត់ក៏រំសាយការប្រជុំ។