8. ប៉ុន្ដែអ្នករាល់គ្នានឹងទទួលអំណាច នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាបន្ទាល់របស់ខ្ញុំ នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល និងស្រុកសាម៉ារី រហូតដល់ចុងបំផុតនៃផែនដី»។
9. កាលព្រះអង្គបានមានបន្ទូលអំពីសេចក្ដីទាំងនេះរួចហើយ នោះព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅ ហើយពេលពួកគេកំពុងសម្លឹងមើល ក៏មានពពកមួយផ្ទាំងមកទទួលព្រះអង្គចេញពីភ្នែករបស់ពួកគេ។
10. ពេលពួកគេកំពុងសម្លឹងមើលមេឃនៅពេលព្រះអង្គកំពុងយាងទៅ នោះស្រាប់តែមានបុរសពីរនាក់ស្លៀកពាក់សឈរនៅក្បែរពួកគេ