1. ឱពួកអ្នកស្រុកកាឡាទីដ៏ល្ងង់អើយ! តើអ្នកណាដាក់អំពើលើអ្នករាល់គ្នាឬ? នៅចំពោះភ្នែកអ្នករាល់គ្នា អ្នករាល់គ្នាបានទទួលការពិពណ៌នាយ៉ាងច្បាស់អំពីព្រះយេស៊ូគ្រិស្ដដែលត្រូវគេឆ្កាងនោះហើយ
2. ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីនេះពីអ្នករាល់គ្នាប៉ុណ្ណោះ តើអ្នករាល់គ្នាទទួលព្រះវិញ្ញាណដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យ ឬដោយសារការស្ដាប់ទាំងមានជំនឿ?
3. ម្ដេចអ្នករាល់គ្នាល្ងង់ម្ល៉េះ? អ្នករាល់គ្នាបានចាប់ផ្ដើមដោយវិញ្ញាណ តើឥឡូវនេះបញ្ចប់ដោយសាច់ឈាមឬ?